មនុស្សប្រុសស្រីចំនួន ៣០នាក់ដែលបានពាក់ព័ន្ធនឹងជំងឺកូវីដ19ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តនឹងធ្វើការចិត្តាឡីស័កចំនួន ១៤ថ្ងៃ
មនុស្សប្រុសស្រីចំនួន ៣០នាក់ដែលបានពាក់ព័ន្ធនឹងជំងឺកូវីដ19ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តនឹងធ្វើការចិត្តាឡីស័កចំនួន ១៤ថ្ងៃ
ដូចប្រិយមិត្តបានជ្រាបហើយថាជំងឺគូរវាគឺជាជំងឺមួយដែលបងប្អូនប្រិយមិត្តមិនបានស្គាល់រូបរាងនិងមុខមាត់ដូចនោះទេ ហើយជំងឺមួយនេះគឺវាឆ្លងតាមរយៈផ្លូវដង្ហើមរវាងមនុស្សនិងមនុស្ស។
នាពេលថ្មីៗនេះកាលពីថ្ងៃទី ១០ខែមីនាឆ្នាំ ២០២១ នេះនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវ ២៥៥ មានការរកឃើញទីតាំងមួយកន្លែងដែលមានមនុស្សប្រុសស្រីចំនួន ៣០នាក់ដែលពាក់ព័ន្ធនឹងករណីឆ្លងនូវជំងឺកូវីដ19 នេះ ។ហើយទីតាំងមួយកន្លែងនេះផងដែរត្រូវបានសមត្ថកិច្ចចុះមកផ្អាកដំណើរការជាបណ្ដោះអាសន្ន ក្រោយពីពិនិត្យឃើញអ្នកដែលពាក់ព័ន្ធជាមួយអ្នកដែលឆ្លងជំងឺកូវីដ19 ដើម្បីជៀសវាងការឆ្លងរាតត្បាតទៅដល់អ្នកជិតខាងនិងរក្សាស្ថេរភាពមិនឲ្យមានភាពចលាចលនៅទីតាំងកន្លែងនេះដែរ។
ចំណែកមនុស្សប្រុសស្រីចំនួន ៣០ នាក់ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅធ្វើចិត្តាឡីស័កចំនួន ១៤ ថ្ងៃ
ហើយគួររំលឹកផងដែរថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមុននេះបន្ដិចថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បា នទទួ លមរណ ភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ នេះគឺជាករណីលើកដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។