បំផុត កម្ពុជាមានករណីស្លាប់លេីកទី១ ដោយសារជំងឺកូវីដ១៩សូមឲ្យកម្ពុជាឃ្លាតឆ្ងាយពីជំងឺកូរុណាផងចុះ
ទីបំផុត កម្ពុជាមានករណីស្លាប់លេីកទី១ ដោយសារជំងឺកូវីដ១៩សូមឲ្យកម្ពុជាឃ្លាតឆ្ងាយពីជំងឺកូរុណាផងចុះ
តាមការបញ្ជាក់ពីក្រសួងលោកពូជាជនជាតិខ្មែរអាយុ ៥០ឆ្នាំ បានទទួលមរណៈភាពនៅមន្ទីរពេទ្យមិត្ដិភាពខ្មែរ សូវៀត (ពេទ្យរុស្ស៊ី) ដែលនេះជាករណីស្លាប់លើកទី១ នៅក្នុងប្រទេសកម្ពុជា។ សពមានទីតាំង នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្ដឲ្យថៅកែជនជាតិចិន នៅខេត្ដព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍ ២០ កុម្ភៈ ។ សពនេះ ត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដេលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព នឹងសូមឲ្យវិញ្ញាណខ័ណ្ឌសពទៅកាន់សុគតិភព។
សូមបងប្អូនពាក់ម៉ាស លាងដៃនឹងអាកុល កាត់បន្ថយការជួបជុំ និងចេញទៅខាងក្រៅ បើពុំមានការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវមួយនេះ៕