សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត!ឥឡូវនេះមានបុរសជាជនរងគ្រោះទី ៣ហើយ ដែលបានស្លាប់ដោយសារជំងឺកូវីដ19
សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត!ឥឡូវនេះមានបុរសជាជនរងគ្រោះទី ៣ហើយ ដែលបានស្លាប់ដោយសារជំងឺកូវីដ19
គាត់ជាជនរងគ្រោះទី៣ ទទួលមរណភាពដោយសារកូវីដ១៩ គាត់បម្រើការងារនៅការិយាល័យផែនការ និងបច្ចេកទេស នៃនាយកដ្ឋានអក្សរសម្ងាត់ ក្រសួងមហាផ្ទៃ អាយុ៤៦ឆ្នាំ មានទីលំនៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានទទួលមរណភាព នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១
សពបុរសខាងលើ ត្រូវបានពិនិត្យឃើញថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ មុនពេលស្លាប់ អ្នកជំងឺមានរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៉ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយប្រើម៉ាស៉ីនជំនួយដង្ហើមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ (Intubation) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
អ្នកជំងឺ បានស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១៥៖៣០នាទី ដោយសារខ្សោយសួតខ្លាំងពេក ដែលបណ្តាលមកពី មេរោគកូវីដ១៩ សូមជម្រាបថា រហូតដល់ពេលនេះ មានអ្នកជំងឺ ៣នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ ។
គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ ៕