ស្គាល់ច្បាស់អត្តសញ្ញាណពិតជនរងគ្រោះទី៩ ដោយសារកូវីដ១៩ បូករួមទាំងជំងឺប្រចាំកាយផង
ថ្ងៃចេញផ្សាយៈ 27/03/2021
ស្គាល់ច្បាស់អត្តសញ្ញាណពិតជនរងគ្រោះទី៩ ដោយសារកូវីដ១៩ បូករួមទាំងជំងឺប្រចាំកាយផង
(ព្រះសីហនុ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបាន.ស្លា.ប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកជំងឺដែលឈានរហូតដល់ស្លាប់នេះ ដោយសារមានជំងឺ.ឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។
សូមបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។