ថ្ងៃចេញផ្សាយៈ 02/04/2021
ឮដំណឹងថា តារាចម្រៀង ស្រី គឹម លក្ខិណា ដែលបាត់មុខ ពី សិល្បៈជិត២០ឆ្នាំទៅហើយនោះនឹងត្រឡប់មកកាន់វិស័យសិល្បៈ វិញ។
នៅរសៀលថ្ងៃទី១ ខែមេសានេះ លេចដំណឹងថាតារាចម្រៀងស្រី គឹម លក្ខិណា ដែលបាត់មុខពីសិល្បៈជិត២០ឆ្នាំទៅហើយនោះនឹង ត្រឡប់មកកាន់វិស័យសិល្បៈវិញ។ ការត្រឡប់មកវិញលើកនេះគឺ មិនស្ថិតនៅក្រោមផលិតកម្មណាមួយនោះទេគឺត្រឡប់មកវិញក្នុង នាមជាតារាចម្រៀងឯករាជ្យ។
ដំណឹងនេះត្រូវបានទម្លាយដោយម្ចាស់គណនី Facebook ឈ្មោះ Cheetahxxi ។ ម្ចាស់គណនីដដែលបង្ហើបថាតាមតម្រុយ គឹម លក្ខិណា នឹងចេញបទចម្រៀងមួយជាមួយតារាចម្រៀងស្រីពីរ ដួង ទៀតគឺអ្នកនាង ពេជ្រ សោភា និង អ្នកនាង ឈិត សុវណ្ណបញ្ញា។ នាង បាន ថត សំឡេងនៅ ឯ បរទេស រួច ហើយ គឺរង់ចាំតែស្ថានភាព ជំងឺ កូវីដ-១៩ ស្ងប់ស្ងាត់ នឹង អាល បានមកស្រុក ខ្មែរ ដើម្បី ថតMV នេះ ហើយ ថែមទាំងត្រៀមខ្លួនចូលរួមក្នុងកម្មវិធីទូរទស្សន៍ ផ្សេងៗទៀតផង។