ឮដំណឹង ថា តារា ចម្រៀង ស្រី គឹម លក្ខិណា ដែល បាត់មុខ ពី សិល្បៈ ជិត ២០ ឆ្នាំ ទៅ ហើយ នោះ នឹង ត្រឡប់ មក កាន់ វិស័យ សិល្បៈ វិញ។
នៅ រសៀល ថ្ងៃ ទី១ ខែ មេសា នេះ លេច ដំណឹង ថា តារា ចម្រៀង ស្រី គឹម លក្ខិណា ដែល បាត់មុខ ពី សិល្បៈ ជិត ២០ ឆ្នាំ ទៅ ហើយ នោះ នឹង ត្រឡប់ មក កាន់ វិស័យ សិល្បៈ វិញ។ ត្រឡប់ មក វិញ លើក នេះ គឺ មិន ស្ថិតនៅ ក្រោម ផលិតកម្ម ណា មួយ នោះ ទេ គឺ ត្រឡប់ មក វិញ ក្នុង នាម ជា តារា ចម្រៀង ឯករាជ្យ។
ដំណឹង នេះ ត្រូវ បាន ទម្លាយ ដោយ ម្ចាស់ គណនី Facebook ឈ្មោះ Cheetahxxi ។ ម្ចាស់ គណនី ដដែល បង្ហើប ថា តាម តម្រុយ គឹម លក្ខិណា នឹង ចេញ បទ ចម្រៀង មួយ ជាមួយ តារា ចម្រៀង ស្រី ពីរ ដួង ទៀត គឺ អ្នក នាង ពេជ្រ សោភា និង អ្នក នាង ឈិត សុវណ្ណបញ្ញា។ នាង បាន ថត សំឡេង នៅ ឯ បរទេស រួច ហើយ គឺ រង់ចាំ តែ ស្ថានភាព ជំងឺ កូវីដ-១៩ ស្ងប់ស្ងាត់ នឹង អាល បាន មក ស្រុក ខ្មែរ ដើម្បី ថតMV នេះ ហើយ ថែម ទាំង ត្រៀម ខ្លួន ចូល រួម ក្នុង កម្មវិធី ទូរទស្សន៍ ផ្សេង ៗ ទៀត ផង។