ថ្មីចែស! បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌជ្រោយចង្វារ
បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌជ្រោយចង្វារ
(ភ្នំពេញ)៖ បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា នគរបាលរូបនេះត្រូវបានកម្លាំងនគរបាលរបស់យើងឃាត់ខ្លួនបានហើយ និងកំពុងសួរនាំបន្ត។ ចំពោះវិធានការចំពោះមុខនេះ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា រង់ចាំការសួរនាំ និងពិនិត្យមើលជាក់ស្តែងសិន ដើម្បីចាត់ការបន្តទៀត។
មន្រ្តីនគរបាលរូបនេះ មិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋ និងបុគ្គលមិនចាំបាច់ចេញក្រៅផ្ទះនោះ បានបង្ហោះវីដេអូអួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook បានប៉ុន្មានម៉ោង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
គួរជម្រាបថា ការចាប់ខ្លួនបុគ្គលរូបនេះ ធ្វើឡើងបន្ទាប់ពីបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Facebook ពេលកំពុងបើកបររថយន្ដ និងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយតាំងខ្លួនថា ជាឧត្តមសេនីយ៍ មិនមាននរណាហ៊ានចាប់នោះទេ ទោះបីខ្លួនគ្មានភារកិច្ចក្នុងការធ្វើដំណើរចាំបាច់ក្នុងពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ក៏ដោយ។