រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹង ស្ដីពី ករណីរកឃើញវិជ្ជមានជំងឺឆ្លងកូវីដ-១៩ ចំនួន ១នាក់ ជាស្ត្រី អាយុ ៤០ឆ្នាំ រស់នៅក្នុងស្រុកត្រាំកក់
ថ្ងៃចេញផ្សាយៈ 29/04/2021
រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹង ស្ដីពី ករណីរកឃើញវិជ្ជមានជំងឺឆ្លងកូវីដ-១៩ ចំនួន ១នាក់ ជាស្ត្រី អាយុ ៤០ឆ្នាំ រស់នៅក្នុងស្រុកត្រាំកក់
ស្រុកត្រាំកក់៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា គ.ស.២០២១
ឈ្មោះ មាស មឿន ធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាត្នោតជុំ ឃុំអូរសារាយ ស្រុកត្រាំកក់ ត្រូវបានបញ្ជូនមកយកសំណាកលើកទី១ នៅបណ្ណាល័យច័ន្ទសោមសែនមង្គល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ដែលបានធ្វើដំណើរមកពីធ្វើការនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(កាលពីថ្ងៃទី២៥ ខែមេសា កន្លងមក)។