ក្រសួងប្រកាស រកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៩៣នាក់ ទៀត និងជាសះស្បើយ ៦១២នាក់ ស្លាប់៣នាក់
ថ្ងៃចេញផ្សាយៈ 19/05/2021
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៩៣នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦១២នាក់ និងស្លាប់៣នាក់
គួសបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៣ ២៨២ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ១៤ ៩៥៥ នាក់ និងមានអ្នកស្លាប់១៥៩នាក់៕