ភ្លៀងមួយមេធំ ផុសចេញសពអ្នកស្លាប់ដោយសារកូវីដត្រៀបត្រា តាមដងទន្លេគង្គាបានផុស
ភ្លៀងមួយមេធំ ផុសចេញសពអ្នកស្លាប់ដោយសារកូវីដត្រៀបត្រា តាមដងទន្លេគង្គាបានផុស ២៨ វិនាទី មុន នៅ ថ្ងៃសៅរ៍ ២២ ឧសភា ២០២១
វាគឺជារូបភាពដ៏រន្ធត់ ដែលសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានលេចចេញនៅតាមដងទន្លេគង្គា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ។
សពទាំងនោះ ត្រូវបានគេកប់ក្នុងជម្រៅរាក់ៗ ដូចនេះហើយទើបវាងាយនឹងផុសឡើង ដោយសារតែភ្លៀងធ្លាក់ខ្ល
សពរបស់ជនរងគ្រោះទាំងនេះ គឺស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ ដែលត្រូវបានគេកប់នៅឯកន្លែងបូជាក្នុងភូមិ Shringverpur ចម្ងាយប្រហែល៤០គីឡូម៉ែត្រពីទីក្រុង Prayagraj។
បុគ្គលិកក្រុង ត្រូវបានគេឃើញកំពុងជីកផ្នូរ និងដេញសត្វឆ្កែដែលពាំឆ្អឹងសពទាំងនោះ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌា បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤,២០៩នាក់ រួមជាមួយការឆ្លងថ្មី ២៥៩,៥៥១ករណី ទោះបីជាយ៉ាងណាក៏ដោយ តួលេខអ្នកស្លាប់និងឆ្លងពិតប្រាកដ ត្រូវបានគេអះអាងថា ខ្ពស់ជាងចំនួនកត់ត្រានេះឆ្ងាយណាស់។
មន្ទីរពេទ្យ ទីតាំងបញ្ចុះសពនិងកន្លែងបូជាសព កំពុងណែនតាន់តាប់ ចាប់តាំងពីរលកទីពីរបានចាប់ផ្តើមនៅក្នុងខែមីនាមក ខណៈតំបន់ជាច្រើននៃប្រទេសនេះកំពុងខ្វះអុកស៊ីសែនធ្ងន់ធ្ងរ៕