ក្រោយពីតស៊ូជាមួយគ្នាប្រាំបីទឹកលទ្ធផលគ្មានអ្នកឈ្នះ
ក្រោយពីតស៊ូជាមួយគ្នាប្រាំបីទឹកលទ្ធផលគ្មានអ្នកឈ្នះ
ការប្រកួតប្រដាល់សកលយ៉ាងជក់ចិត្ត និងស្វឹតស្វាញ ចំនួន៨ទឹក រវាងកីឡាករប្រដាល់លំដាប់ពិភពលោក Floyd Mayweather និង logan Paul អតីតតារាយូធូប កាលពីព្រឹកមិញនៅឯ Hard Rock Stadium ក្នុងរដ្ឋMiami សហរដ្ឋអាមេរិក បានបញ្ចប់លទ្ធផលស្មេីរគ្នា គ្មានអ្នកចាញ់ និងគ្មានអ្នកឈ្នះដោយសារតែការប្រគួតនេះ មិនមានចៅក្រមអោយពិន្ទុទេ គឺប្រេីលក្ខណ៍វ៉ៃ ៨ទឹក អោយដៃគូរម្ចាងទៀតសន្លប់។ គួរបញ្ជាក់ផងដែរថា កីឡាករទាំងពីរបានសម្រុកគ្នាជាច្រេីនលេីក វៃចូលដូចគ្នាតែគ្មានអ្នកសន្លប់ ម្យ៉ាងវិញទៀតរៀងពិបាកសម្រាប់ Floyd បន្តិចដោយសារPaul ខ្ពស់ជាងនិងមាឌធំជាង។ ចំណែកឯប្រាក់ចំណូលពីការប្រគួតមួយនេះក៏មិនតិចដែរ ដោយFloyd Mayweather ទទួលបានប្រាក់ប្រមាណ១០០លានដុល្លា និងLogan Paul ទទួលបាន២០លានដុល្លា។
អត្ថបទដោយ សំ ចាន់ធា