ប្រធានាធិបតី អ៊ីរ៉ង់ទី១ ទទួលមរណភាព ក្នុងវ័យ៨៨ឆ្នាំ
ថ្ងៃចេញផ្សាយៈ 10/10/2021
តេហរ៉ង់៖លោក Abolhassan Banisadr ប្រធានាធិបតីទី១របស់អ៊ីរ៉ង់ បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ក្នុងជន្មាយុ៨៨ឆ្នាំ ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១។
បន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៧៩ នៅអ៊ីរ៉ង់ លោក Banisadr ដែលជាអ្នកនយោបាយ និងអ្នកសេដ្ឋកិច្ច ត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតីទីមួយ របស់ប្រទេសនេះ នៅថ្ងៃទី២៥ ខែមករាឆ្នាំ ១៩៨០ ។
គួរបញ្ជាក់ថា ការធ្វើបដិវត្តន៍ឆ្នាំ១៩៧៩ បានប្រែក្លាយប្រទេសដែលគាំទ្រដោយសហរដ្ឋអាមេរិក និងព្រះមហាក្សត្រឱ្យក្លាយជាសាធារណរដ្ឋក្រោមមនោគមន៍វិជ្ជាឥស្លាម ៕