អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការអភិបាលក្រុង-ស្រុក និងអាជ្ញាធ៌រមូលដ្ឋាន រឿងគ្រប់គ្រងសំរាមមិនបានល្អ

អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ និងព្រមានចាត់វិធានការអភិបាលក្រុង-ស្រុក និងអាជ្ញាធ៌នៅតាម ឃុំ-សង្កាត់ ប្រសិនបើគ្រប់គ្រងសំរាមមិនបាននៅក្នុងរមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមការថ្លែងរបស់លោក ជាម ច័ន្ទសោភ័ណ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ។
No photo description available.
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានស្នើសុំឲ្យមេឃុំ-ចៅសង្កាត់ និងលោកអភិបាលក្រុង-ស្រុក ទាំងអស់ត្រូវពិនិត្យមើលតាមដងផ្លូវជាតិមិនត្រូវឲ្យមានសំរាម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិ និងបរទេស ខណៈអ្នកទេសចរណ៍បានទៅកំសាន្តនៅក្នុងខេត្តកំពង់ស្ពឺមានចំនួនជាង ១,៦០០,០០០ នាក់ កាលពីឆ្នាំ២០២៥កន្លងទៅ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា លោកនិងធ្វើលិខិតព្រមានចំនួនពីរដង ហើយចាត់វិធានការប្រសិនបើមេឃុំ-ចៅសង្កាត់ និងលោកអភិបាលក្រុង-ស្រុក ណាដែលបណ្ដែតបណ្ដោយឲ្យមានសំរាមនៅតាមដងផ្លូវបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *