ថៃ ឯកភាពឈប់បាញ់ ៧២ ម៉ោង តែអ្នកតាមដានព្រឹត្តិការណ៍សង្គ្រាម កម្ពុជា-ថៃ ថាវាគឺជាយុទ្ធសាស្ត្ររៀបចំបោះទីតាំងពង្រឹងលេណដ្ឋានឈរជើងវាទទីរបស់ខ្មាំង នៅល្ងាចថ្ងៃទី២៦នេះ នាយករដ្ឋមន្រ្តីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំ GBC ប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព ហើយថៃនឹងព្រមវិលទៅអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញ។ ទាក់ទងនឹងបទឈប់បាញ់ អានុទីន បានបញ្ជាក់រថា ក្រុមប្រឹក្សាសន្តិសុខជាតិបានសម្រេចចិត្តឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិថៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងប្រទេសថៃ និងកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯខេត្តច័ន្ទបុរី។…
Author: angkorchey
ថៃបានអនុវត្តការវាយប្រហារតាមអាកាសប្រហែល 23 លើកលើប្រទេសកម្ពុជា ដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
គិតត្រឹមម៉ោង 12:00 អធ្រាត្រ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2025 ថៃបានអនុវត្តការវាយប្រហារតាមអាកាសប្រហែល 23 លើកលើប្រទេសកម្ពុជា ដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលាបឋមសិក្សា វត្តអារាម និងស្ពាន (ការទម្លាក់គ្រាប់បែកនីមួយៗមានរាយបញ្ជីខាងក្រោម)។ កម្រិតខ្លាំងក្លានៃការវាយប្រហារតាមអាកាសបានកើនឡើង ដោយមាន 5 លើកនៅថ្ងៃទី 18 ខែធ្នូ និង 4 លើកទៀតនៅថ្ងៃទី 19 ខែធ្នូ។ កម្ពុជាគ្មានជម្រើសក្រៅពីទ្រាំទ្រទទួលរងការទម្លាក់គ្រាប់បែក ដែលបានបណ្ដាលឲ្យគ្រួសារ…
យន្តហោះចម្បាំង F-16 របស់ថៃបន្តទម្លាក់គ្រាប់បំផ្លាញស្ពានអូរជីក នៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ
យន្តហោះចម្បាំង F-16 របស់ថៃបន្តទម្លាក់គ្រាប់បំផ្លាញស្ពានអូរជីក នៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ បន្ទាប់ពីទម្លាក់គ្រាប់ផ្ដាច់ស្ពានមេទឹក នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ សប្ដាហ៍មុន នៅវេលាម៉ោង១០:៥៨ នាទីយប់ថ្ងៃទី១៩ ខែឆ្នូ នេះ កងទ័ពអាកាសថៃ បានបន្តទម្លាក់គ្រាប់ចំនួន៣គ្រាប់ បំផ្លាញស្ពានអូរជីក ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រំប្រទល់និងស្រុកស្រីស្នំ ខេត្តសៀមរាប។ ស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់រវាងខេត្តសៀមរាប និងឧត្តរមានជ័យ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង និងមិនអាចធ្វើដំណើរឆ្លងកាត់បានទៀតឡើយ។ កងទ័ពឈ្លានពានថៃ បានវាយប្រហារចូលកាន់តែជ្រៅនៅក្នុងទឹកដីកម្ពុជា ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២៥ មក។ រហូតមកទល់និងពេលនេះថៃនៅតែបន្តវាយប្រហារកម្ពុជា…
ក្ដៅៗ! ទាហានថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត
ក្ដៅៗ! ទាហានថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត វេលាម៉ោងប្រមាណ ១៤:១៥នាទី ថ្ងៃទី៧ ខែវិច្ឆិកា នេះ ទាហានថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។ នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត…
តើម្ចាស់បទចម្រៀង «ឱភ្នំពេញអើយ» ជាអ្នកណា?
តើម្ចាស់បទចម្រៀង «ឱភ្នំពេញអើយ» ជាអ្នកណា? សម្ដេចតេជោ ហ៊ុន សែន ចេញមុខបញ្ជាក់ថា បទចម្រៀង «ឱភ្នំពេញអើយ» គឺជាកម្មសិទ្ធិរបស់លោក កែវ ចិន្តា ក្រោយមានការផ្សព្វផ្សាយព័ត៌មានថា ម្ចាស់បទចម្រៀង «ឱភ្នំពេញអើយ» គឺលោក ម៉ម ធឿន ។ យោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច នៅព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ចេញមុខបញ្ជាក់ថា បទចម្រៀង «ឱភ្នំពេញអើយ» គឺជាកម្មសិទ្ធិរបស់លោក…
