នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសផ្តាច់មុខមួយជូនដល់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters រឿងថៃកំពុងឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ អំឡុងពេលសម្ដេចធិបតីបានធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងប្រធានបទសំខាន់ៗមួយចំនួនទៀត។ នៅក្នុងការផ្ដល់បទសម្ភាសន៍នោះ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចំៗថា កងទ័ពថៃបាន និងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដ៏ដោយ។ អត្ថបទដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters ត្រូវបានសារព័ត៌មាននៅតាមបណ្តាប្រទេសនានាដកស្រង់យកទៅផ្សព្វផ្សាយដូចជាសារព័ត៌មាននៅសហរដ្ឋអាម៉េរិក ជប៉ុន កាណាដា ឥណ្ឌា…
ឯកឧត្តម ប៉ែន បូណា៖ ភាគីថៃនឹងអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ចាប់ផ្តើមការងារវាស់វែងនិងកំណត់ព្រំដែនឡើងវិញឱ្យបានឆាប់ដូចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម ប៉ែន បូណា៖ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីថៃនឹងអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ចាប់ផ្តើមការងារវាស់វែងនិងកំណត់ព្រំដែនឡើងវិញឱ្យបានឆាប់ដូចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញជាធម្មតា។ សម្តេចធិបតីសង្ឃឹមថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលរៀបចំដោយ លោកប្រធានាធិបតី Donald Trump គឺជាផ្នែកមួយដ៏មានគុណតម្លៃដែលអាចជួយបំពេញបន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹង និងស្តាឡើងវិញនូវស្ថិរភាព សន្តិភាព ក្នុងតំបន់ជាច្រើនដែលមានជម្លោះឬសង្គ្រាម ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ។ ឯកឧត្តម ប៉ែន បូណា ថា ៖ តាមរយៈកិច្ចសម្ភាសន៍នេះ សំឡេងរបស់កម្ពុជាបានលឺខ្ទរខ្ទារពេញពិភពលោក ហើយដែលធ្វើឱ្យក្រសែភ្នែកសហគមន៍អន្តរជាតិបែរក្រឡេកមកចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត លើការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ។…
អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការអភិបាលក្រុង-ស្រុក និងអាជ្ញាធ៌រមូលដ្ឋាន រឿងគ្រប់គ្រងសំរាមមិនបានល្អ
អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ និងព្រមានចាត់វិធានការអភិបាលក្រុង-ស្រុក និងអាជ្ញាធ៌នៅតាម ឃុំ-សង្កាត់ ប្រសិនបើគ្រប់គ្រងសំរាមមិនបាននៅក្នុងរមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមការថ្លែងរបស់លោក ជាម ច័ន្ទសោភ័ណ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានស្នើសុំឲ្យមេឃុំ-ចៅសង្កាត់ និងលោកអភិបាលក្រុង-ស្រុក ទាំងអស់ត្រូវពិនិត្យមើលតាមដងផ្លូវជាតិមិនត្រូវឲ្យមានសំរាម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិ និងបរទេស ខណៈអ្នកទេសចរណ៍បានទៅកំសាន្តនៅក្នុងខេត្តកំពង់ស្ពឺមានចំនួនជាង ១,៦០០,០០០…
ការដាក់ទូកុងតឺន័រ និងបន្លាលួស ក្រោយបទឈប់បាញ់បង្ហាញពីសកម្មភាពយោធាថៃ រំលោភបំពានទាំងកម្រោល មកលើដែនអធិបតេយ្យភាពកម្ពុជា និងរំលោភច្បាប់អន្តរជាតិ
(បន្ទាយមានជ័យ)៖ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងមករវាងយោធាកម្ពុជា និងថៃ គឺបានបញ្ឈប់ស្នូរគ្រាប់កាំភ្លើង គ្រាប់បែកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ប៉ុន្តែ យោធាថៃ បានបំពានយ៉ាងធ្ងន់ធ្ងរដោយបានដាក់ទូកុងតឺន័រ និងបន្លាលួស ហ៊ុំព័ទ្ធយកដីលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាឧបសគ្គយ៉ាងធំ និងគំរាមពីហានិភ័យដែលអាចកើតមានឡើងគ្រប់ពេល។ យោធាថៃ បានដាក់ទូកុងតឺន័រកាត់ទទឹងផ្លូវជាតិលេខ៥៨ ហ៊ុំព័ទ្ធភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ តំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ។ ការដាក់ទូកុងតឺន័រ ធ្វើឱ្យការធ្វើដំណើរពីទីប្រជុំជនក្រុងបោយប៉ែត្រ ទៅក្រុងសំរោង…
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ កម្ពុជាស្នើបារាំងផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ …………………… ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានថ្មីៗមួយចំនួនជម្រាបជូនបងប្អូនជនរួមជាតិជ្រាប៖ ទី១៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។…
ថៃ ឯកភាពឈប់បាញ់ ៧២ ម៉ោង តែអ្នកតាមដានព្រឹត្តិការណ៍សង្គ្រាម កម្ពុជា-ថៃ ថាវាគឺជាយុទ្ធសាស្ត្ររៀបចំបោះទីតាំងពង្រឹងលេណដ្ឋានឈរជើងវាទទីរបស់ខ្មាំង
ថៃ ឯកភាពឈប់បាញ់ ៧២ ម៉ោង តែអ្នកតាមដានព្រឹត្តិការណ៍សង្គ្រាម កម្ពុជា-ថៃ ថាវាគឺជាយុទ្ធសាស្ត្ររៀបចំបោះទីតាំងពង្រឹងលេណដ្ឋានឈរជើងវាទទីរបស់ខ្មាំង នៅល្ងាចថ្ងៃទី២៦នេះ នាយករដ្ឋមន្រ្តីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំ GBC ប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព ហើយថៃនឹងព្រមវិលទៅអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញ។ ទាក់ទងនឹងបទឈប់បាញ់ អានុទីន បានបញ្ជាក់រថា ក្រុមប្រឹក្សាសន្តិសុខជាតិបានសម្រេចចិត្តឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិថៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងប្រទេសថៃ និងកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯខេត្តច័ន្ទបុរី។…
ថៃបានអនុវត្តការវាយប្រហារតាមអាកាសប្រហែល 23 លើកលើប្រទេសកម្ពុជា ដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
គិតត្រឹមម៉ោង 12:00 អធ្រាត្រ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2025 ថៃបានអនុវត្តការវាយប្រហារតាមអាកាសប្រហែល 23 លើកលើប្រទេសកម្ពុជា ដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលាបឋមសិក្សា វត្តអារាម និងស្ពាន (ការទម្លាក់គ្រាប់បែកនីមួយៗមានរាយបញ្ជីខាងក្រោម)។ កម្រិតខ្លាំងក្លានៃការវាយប្រហារតាមអាកាសបានកើនឡើង ដោយមាន 5 លើកនៅថ្ងៃទី 18 ខែធ្នូ និង 4 លើកទៀតនៅថ្ងៃទី 19 ខែធ្នូ។ កម្ពុជាគ្មានជម្រើសក្រៅពីទ្រាំទ្រទទួលរងការទម្លាក់គ្រាប់បែក ដែលបានបណ្ដាលឲ្យគ្រួសារ…
យន្តហោះចម្បាំង F-16 របស់ថៃបន្តទម្លាក់គ្រាប់បំផ្លាញស្ពានអូរជីក នៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ
យន្តហោះចម្បាំង F-16 របស់ថៃបន្តទម្លាក់គ្រាប់បំផ្លាញស្ពានអូរជីក នៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ បន្ទាប់ពីទម្លាក់គ្រាប់ផ្ដាច់ស្ពានមេទឹក នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ សប្ដាហ៍មុន នៅវេលាម៉ោង១០:៥៨ នាទីយប់ថ្ងៃទី១៩ ខែឆ្នូ នេះ កងទ័ពអាកាសថៃ បានបន្តទម្លាក់គ្រាប់ចំនួន៣គ្រាប់ បំផ្លាញស្ពានអូរជីក ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រំប្រទល់និងស្រុកស្រីស្នំ ខេត្តសៀមរាប។ ស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់រវាងខេត្តសៀមរាប និងឧត្តរមានជ័យ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង និងមិនអាចធ្វើដំណើរឆ្លងកាត់បានទៀតឡើយ។ កងទ័ពឈ្លានពានថៃ បានវាយប្រហារចូលកាន់តែជ្រៅនៅក្នុងទឹកដីកម្ពុជា ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២៥ មក។ រហូតមកទល់និងពេលនេះថៃនៅតែបន្តវាយប្រហារកម្ពុជា…
