យន្តហោះចម្បាំង F-16 របស់ថៃបន្តទម្លាក់គ្រាប់បំផ្លាញស្ពានអូរជីក នៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ

បន្ទាប់ពីទម្លាក់គ្រាប់ផ្ដាច់ស្ពានមេទឹក នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ សប្ដាហ៍មុន នៅវេលាម៉ោង១០:៥៨ នាទីយប់ថ្ងៃទី១៩ ខែឆ្នូ នេះ កងទ័ពអាកាសថៃ បានបន្តទម្លាក់គ្រាប់ចំនួន៣គ្រាប់ បំផ្លាញស្ពានអូរជីក ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រំប្រទល់និងស្រុកស្រីស្នំ ខេត្តសៀមរាប។
ស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់រវាងខេត្តសៀមរាប និងឧត្តរមានជ័យ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង និងមិនអាចធ្វើដំណើរឆ្លងកាត់បានទៀតឡើយ។
កងទ័ពឈ្លានពានថៃ បានវាយប្រហារចូលកាន់តែជ្រៅនៅក្នុងទឹកដីកម្ពុជា ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២៥ មក។ រហូតមកទល់និងពេលនេះថៃនៅតែបន្តវាយប្រហារកម្ពុជា ដោយមិនញញើតច្បាប់អន្តរជាតិ ឧក្រិដ្ឋកម្មសង្គ្រាមឡើយ ទោះបីជាមហាអំណាចសហរដ្ឋអាមេរិក និងមហាអំណាចចិន បានអំពាវនាវថៃឲ្យគោរពបទឈប់បាញ់ក៏ដោយ។
