ថៃ ឯកភាពឈប់បាញ់ ៧២ ម៉ោង តែអ្នកតាមដានព្រឹត្តិការណ៍សង្គ្រាម កម្ពុជា-ថៃ ថាវាគឺជាយុទ្ធសាស្ត្ររៀបចំបោះទីតាំងពង្រឹងលេណដ្ឋានឈរជើងវាទទីរបស់ខ្មាំង

ថៃ ឯកភាពឈប់បាញ់ ៧២ ម៉ោង តែអ្នកតាមដានព្រឹត្តិការណ៍សង្គ្រាម កម្ពុជា-ថៃ ថាវាគឺជាយុទ្ធសាស្ត្ររៀបចំបោះទីតាំងពង្រឹងលេណដ្ឋានឈរជើងវាទទីរបស់ខ្មាំង

នៅល្ងាចថ្ងៃទី២៦នេះ នាយករដ្ឋមន្រ្តីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំ GBC ប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព ហើយថៃនឹងព្រមវិលទៅអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញ។

ទាក់ទងនឹងបទឈប់បាញ់ អានុទីន បានបញ្ជាក់រថា ក្រុមប្រឹក្សាសន្តិសុខជាតិបានសម្រេចចិត្តឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិថៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងប្រទេសថៃ និងកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯខេត្តច័ន្ទបុរី។

អ្នកតាមដានព្រឹត្តិការណ៍សង្រ្គាម កម្ពុជា-ថៃ បានមើលឃើញថា ការប្រកាសរបស់លោកអានុទីន ក្នុងការឯកភាពថានឹងឈប់បាញ់ ៧២ម៉ោងនេះ គឺជាយុទ្ធសាស្ត្ររៀបចំបោះទីតាំងពង្រឹងលេណដ្ឋានឈរជើងវាទទីរបស់ខ្មាំង។

Leave a Reply

Your email address will not be published. Required fields are marked *